ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​ភិក្ខុ​ ​អ្នក​យល់​នូវ​អត្ថ​នៃ​ភាសិត​ ​ដែល​តថាគត​សំដែង​សង្ខេប​ ​ដោយ​ពិស្តារ​បាន​ ​តើ​យ៉ាងណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ប្រកាន់យក​នូវ​រូប​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​មិន​ប្រកាន់យក​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​ ​មានចិត្ត​បាប​។​ ​បុគ្គល​ប្រកាន់យក​នូវ​ ​វេទនា​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​មិន​ប្រកាន់យក​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​មានចិត្ត​បាប​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​បុគ្គល​ប្រកាន់យក​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​មិន​ប្រកាន់យក​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​ចិត្តបាប​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​យល់​នូវ​អត្ថ​ ​នៃ​ភាសិត​សង្ខេប​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ដោយ​ពិស្តារ​បាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ត្រូវពិត​ណាស់​ហើយ​ ​ត្រង់​ដែល​អ្នក​បាន​យល់​ច្បាស់​ ​នូវ​អត្ថ​ ​នៃ​ភាសិត​ ​ដែល​តថាគត​ ​សំដែង​សង្ខេប​ ​ដោយ​ពិស្តារ​បាន​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ប្រកាន់យក​នូវ​រូប​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636849874119976088
ទៅកាន់ទំព័រ៖