ព្រះត្រៃបិដក ភាគ ៣៣
មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ បុគ្គលប្រកាន់យកនូវវិញ្ញាណ ឈ្មោះថា ជាប់ (អន្ទាក់) របស់មារ (បើ) មិនប្រកាន់យកទេ ឈ្មោះថា រួចផុតស្រឡះអំពី (អន្ទាក់) របស់មារមានចិត្តបាប។ ម្នាលភិក្ខុ អត្ថនៃភាសិតនេះ ដែលតថាគត សំដែងដោយសង្ខេប អ្នកគប្បីយល់ឃើញដោយពិស្តារ យ៉ាងនេះឯង។
[១៣៩] គ្រានោះឯង ភិក្ខុនោះ ត្រេកអររីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគហើយ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែលភិក្ខុនោះ
ID: 636849874329978100
ទៅកាន់ទំព័រ៖