ព្រះត្រៃបិដក ភាគ ៣៣

​(​បើ​)​ ​មិន​សំគាល់​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​ ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​មានចិត្ត​បាប​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​អ្នក​យល់​នូវ​អត្ថ​ ​នៃ​ភាសិត​ ​ដែល​តថាគត​សំដែង​សង្ខេប​ ​ដោយ​ពិស្តារ​បាន​ ​តើ​យ៉ាងណា​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​កាល​សំគាល់​នូវ​រូប​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​មិន​សំគាល់​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​ ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​ ​មានចិត្ត​បាប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​បុគ្គល​កាល​សំគាល់​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​មិន​សំគាល់​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​ ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​មានចិត្ត​បាប​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​នូវ​អត្ថ​ ​នៃ​ភាសិត​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សង្ខេប​ ​ដោយ​ពិស្តារ​បាន​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ ​ពី​រោះ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ត្រូវ​មែនហើយ​ ​ត្រង់​ដែល​អ្នក​យល់​នូវ​អត្ថ​ ​នៃ​ភាសិត​ ​ដែល​តថាគត​ ​សំដែង​សង្ខេប​ ​ដោយ​ពិស្តារ​បាន​។​ ​ម្នាល​ភិក្ខុ​ ​បុគ្គល​ ​កាល​សំគាល់​នូវ​រូប​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636849874692698846
ទៅកាន់ទំព័រ៖