ព្រះត្រៃបិដក ភាគ ៣៣

​(​បើ​)​ ​មិន​សំគាល់​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​ ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​មានចិត្ត​បាប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​បុគ្គល​កាល​សំគាល់​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​របស់​មារ​ ​(​បើ​)​ ​មិន​សំគាល់​ទេ​ ​ឈ្មោះថា​ ​រួចផុត​ស្រឡះ​អំពី​ ​(​អន្ទាក់​)​ ​របស់​មារ​មានចិត្ត​បាប​។​ ​ម្នាល​ភិក្ខុ​ ​អត្ថ​នៃ​ភាសិត​នេះឯង​ ​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​ ​អ្នក​គប្បី​យល់ឃើញ​ ​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
 [​១៤១​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​បេ​។​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​សម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ ​ទាំង៤​។​ ​ភិក្ខុ​កាល​ត្រេកអរ​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​មារ​ ​កាល​ភិក្ខុ​មិន​ត្រេកអរ​ ​ឈ្មោះថា​ ​រួចចាក​ ​(​អន្ទាក់​)​ ​មារ​មានចិត្ត​បាប​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​ភាសិត​ ​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​ ​តើ​អ្នក​យល់​សេចក្តី​ ​ដោយ​ពិស្តារ​ ​ដូចម្តេច​ទៅ​។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636849874922822008
ទៅកាន់ទំព័រ៖