ព្រះត្រៃបិដក ភាគ ៣៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ ​កាល​ត្រេកអរ​នូវ​រូប​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​មារ​ ​កាលបើ​មិន​ត្រេកអរ​ទេ​ ​ឈ្មោះថា​ ​រួចចាក​ ​(​អន្ទាក់​)​ ​មារ​ ​មានចិត្ត​បាប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​កាលបើ​ភិក្ខុ​ត្រេកអរ​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​មារ​ ​កាលបើ​មិន​ត្រេកអរ​ទេ​ ​ឈ្មោះថា​ ​រួចចាក​ ​(​អន្ទាក់​)​ ​មារ​មានចិត្ត​បាប​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយសង្ខេប​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ ​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ត្រូវ​ណាស់​ហើយ​ ​ត្រង់​ភាសិត​ ​ដែល​តថាគត​សំដែង​ ​ដោយសង្ខេប​ ​អ្នក​យល់​សេចក្តី​ ​ដោយ​ពិស្តារ​បាន​។​ ​ម្នាល​ភិក្ខុ​ ​កាលបើ​ភិក្ខុ​ត្រេកអរ​នូវ​រូប​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​មារ​ ​កាលបើ​មិន​ត្រេកអរ​ទេ​ ​ឈ្មោះថា​ ​រួចចាក​ ​(​អន្ទាក់​)​ ​មារ​មានចិត្ត​បាប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​កាលបើ​ភិក្ខុ​ត្រេកអរ​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​ជាប់​ ​(​អន្ទាក់​)​ ​មារ​ ​កាលបើ​មិន​ត្រេកអរ​ទេ​ ​ឈ្មោះថា​ ​រួចចាក​ ​(​អន្ទាក់​)​ ​មារ​មានចិត្ត​បាប​។​ ​ម្នាល​ភិក្ខុ​ ​ភាសិត​នេះ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយសង្ខេប​ ​អ្នក​ត្រូវ​យល់ឃើញ​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636849875107322561
ទៅកាន់ទំព័រ៖