ព្រះត្រៃបិដក ភាគ ៣៣
ក្នុងវេទនា។ ក្នុងសញ្ញា។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់បុគ្គល ដែលប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហា ក្នុងសង្ខារទាំងឡាយ ព្រោះតែសង្ខារទាំងឡាយនោះ ប្រែប្រួលទៅ ប្លែកទៅ។ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រមែងមិនកើតឡើង ដល់បុគ្គល ដែលប្រាសចាករាគៈ ប្រាសចាកឆន្ទៈ ប្រាសចាកសេចក្តីស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន ប្រាសចាកសេចក្តីក្តៅក្រហាយ ប្រាសចាកតណ្ហា ក្នុងវិញ្ញាណ ព្រោះតែវិញ្ញាណនោះ ប្រែប្រួលទៅ ប្លែកទៅ។ ម្នាលអាវុសោ ព្រះសាស្តារបស់យើងទាំងឡាយ ទ្រង់ឃើញអានិសង្សនេះឯង បានជាទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ព្រះសាស្តា ទ្រង់ប្រដៅឧបាយ កំចាត់បង់ នូវឆន្ទរាគ ក្នុងវិញ្ញាណ។
ID: 636849827367822018
ទៅកាន់ទំព័រ៖