ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៤២​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ត្រាស់​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​បេ​។​ ​គប្បី​សម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ ​របស់​ណា​មិន​ទៀង​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​របស់​នោះ​ចេញ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​ធម៌​ដែល​តថាគត​ ​សំដែង​ហើយដោយ​សេចក្តី​សង្ខេប​ ​តើ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​ ​ដូចម្តេច​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រូប​មិន​ទៀង​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​រូប​នោះ​ចេញ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​មិន​ទៀង​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ហើយ​ ​ដោយសង្ខេប​នេះ​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ណាស់​ហើយ​ ​ត្រង់​ភាសិត​ដែល​តថាគត​សំដែង​ហើយដោយ​សង្ខេប​ ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​។​ ​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636849875301843687
ទៅកាន់ទំព័រ៖