ព្រះត្រៃបិដក ភាគ ៣៣

ម្នាល​ភិក្ខុ​ ​រូប​មិន​ទៀង​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​រូប​នោះ​ចេញ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​មិន​ទៀង​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ ​ភាសិត​នេះ​ ​ដែល​តថាគត​ ​សំដែង​ហើយ​ ​ដោយសង្ខេប​ ​អ្នក​ត្រូវ​យល់ឃើញ​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
 [​១៤៣​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​បេ​។​ ​គប្បី​សម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ ​របស់​ណា​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​នូវ​សេចក្តី​ប៉ុនប៉ង​ក្នុង​របស់​នោះ​ចេញ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​យល់​ហើយ​។​ ​ម្នាល​ភិក្ខុ​ ​ចុះ​ភាសិត​ដែល​តថាគត​ ​សំដែង​ដោយសង្ខេប​ ​តើ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រូប​ហ្នឹងឯង​ជា​ទុក្ខ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​រូប​នោះ​ចេញ​។​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636849875507695461
ទៅកាន់ទំព័រ៖