ព្រះត្រៃបិដក ភាគ ៣៣

​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ជា​ទុក្ខ​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ដោយសង្ខេប​ ​ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ហើយ​ៗ​ ​ម្នាល​ភិក្ខុ​ ​ប្រពៃ​ណាស់​ហើយ​ ​ត្រង់​ភាសិត​ ​ដែល​តថាគត​សំដែង​ហើយដោយ​សង្ខេប​ ​អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​បាន​។​ ​ម្នាល​ភិក្ខុ​ ​រូប​ហ្នឹងឯង​ ​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ក្នុង​រូប​នោះ​ចេញ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ជា​ទុក្ខ​ ​អ្នក​ត្រូវ​លះបង់​សេចក្តី​ប៉ុនប៉ង​ ​ក្នុង​វិញ្ញាណ​នោះ​ចេញ​។​ ​ម្នាល​ភិក្ខុ​ ​ភាសិត​នេះ​ ​តថាគត​ ​សំដែង​ហើយ​ ​ដោយសង្ខេប​ ​អ្នក​ត្រូវ​យល់ឃើញ​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ឯង​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
 [​១៤៤​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​លុះ​ភិក្ខុ​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ដោយសង្ខេប​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​បេ​។​ ​គប្បី​សម្រាន្ត​នៅ​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636849875715647355
ទៅកាន់ទំព័រ៖