ព្រះត្រៃបិដក ភាគ ៣៣
ជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណជាអនត្តា អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។
[១៤៥] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ។បេ។ គប្បីសម្រាន្តនៅ។ ម្នាលភិក្ខុ របស់ណា មិនគួរជារបស់ខ្លួន អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរបស់នោះចេញ។ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គយល់ហើយ បពិត្រព្រះសុគត ខ្ញុំព្រះអង្គយល់ហើយ។ ម្នាលភិក្ខុ ចុះភាសិតដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះអង្គដ៏ចំរើន រូបហ្នឹងឯង
ID: 636849876157812646
ទៅកាន់ទំព័រ៖