ព្រះត្រៃបិដក ភាគ ៣៣
មិនគួរជារបស់ខ្លួនទេ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនគួរជារបស់ខ្លួនទេ ខ្ញុំព្រះអង្គ ត្រូវលះបង់សេចក្តីប៉ុនប៉ង ក្នុងវិញ្ញាណនោះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ភាសិតនេះ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយសង្ខេប ខ្ញុំព្រះអង្គយល់សេចក្តីដោយពិស្តារ យ៉ាងនេះឯង។ ម្នាលភិក្ខុ ប្រពៃមែនហើយៗ ម្នាលភិក្ខុ ប្រពៃណាស់ហើយ ត្រង់ភាសិត ដែលតថាគតសំដែងហើយ ដោយសង្ខេប អ្នកយល់សេចក្តីដោយពិស្តារបាន។ ម្នាលភិក្ខុ រូបហ្នឹងឯង មិនគួរជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងរូបនោះចេញ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនគួរជារបស់ខ្លួនទេ អ្នកត្រូវលះបង់សេចក្តីប៉ុនប៉ងក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុ ភាសិតនេះ ដែលតថាគត សំដែងហើយ ដោយសង្ខេប អ្នកត្រូវយល់ឃើញសេចក្តីដោយពិស្តារ យ៉ាងនេះឯង។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ជាព្រះអរហន្តមួយអង្គដែរ។
ID: 636849876392866090
ទៅកាន់ទំព័រ៖