ព្រះត្រៃបិដក ភាគ ៣៣
បុគ្គលតែងពិចារណាឃើញ នូវរូបទាំងអស់នុ៎ះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ វិញ្ញាណណា ឋិតនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលតែងពិចារណាឃើញវិញ្ញាណទាំងអស់នុ៎ះតាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលរាធៈ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ អហង្ការមានានុស័យ និងមមង្ការមានានុស័យ ចំពោះកាយដែលប្រកបដោយវិញ្ញាណនេះផង ចំពោះនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះរាធៈមានអាយុ ជាព្រះអរហន្តមួយអង្គដែរ។
ID: 636849876991120308
ទៅកាន់ទំព័រ៖