ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៤៨​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ព្រះ​សុរា​ធៈ​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ចិត្ត​ដែល​ប្រាសចាក​សេចក្តី​ប្រកាន់​អហង្ការ​ ​មមង្ការ​ ​ចំពោះ​កាយ​ ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ចំពោះ​និមិត្ត​ទាំងពួង​ ​ជា​ខាងក្រៅ​ផង​ ​ទើប​ជា​ចិត្ត​កន្លង​បង់​ ​ស្ងប់​រម្ងាប់​ ​រួច​ស្រឡះ​ចាក​វិធី​ ​(​នេះ​បាន​)​។​ ​ម្នាល​សុរា​ធៈ​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​។​បេ​។​ ​រូប​ណា​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ទី​ជិត​ក្តី​ ​បុគ្គល​ឃើញ​រូប​ទាំងអស់​នុ៎ះ​ ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​ ​ដូច្នេះហើយ​ ​រមែង​រួច​ស្រឡះ​ ​ព្រោះ​ការ​មិន​ប្រកាន់​។​ ​វេទនា​ណា​នីមួយ​។​ ​សញ្ញា​ណា​នីមួយ​។​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​។​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​។​បេ​។​ ​វិញ្ញាណ​ណា​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ទី​ជិត​ក្តី​ ​បុគ្គល​ឃើញ​វិញ្ញាណ​ទាំងអស់​នុ៎ះ​ ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​ ​ដូច្នេះហើយ​ ​រមែង​រួច​ស្រឡះ​ ​ព្រោះ​ការ​មិន​ប្រកាន់​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636849877189681665
ទៅកាន់ទំព័រ៖