ព្រះត្រៃបិដក ភាគ ៣៣

 ​[​៩​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​កាលបើ​បុគ្គល​បាន​ ​នូវ​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ការ​នៅជា​សុខ​ ​ឥត​ទុក្ខ​ ​មិន​ចង្អៀតចង្អល់​ចិត្ត​ ​មិន​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​នឹង​មាន​ផង​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​ត្រូវ​ទៅ​កើត​ក្នុង​ឋាន​សុគតិ​ ​ជា​ប្រាកដ​ផង​ ​សមជា​ព្រះមានព្រះភាគ​ ​មិន​សរសើរ​ការ​លះបង់​ ​នូវ​អកុសលធម៌​នេះ​ទេ​។​ ​ម្នាល​អាវុសោ​ ​ព្រោះហេតុតែ​បុគ្គល​បាន​ ​នូវ​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ការ​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏​មាន​ផង​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​ត្រូវ​ទៅ​កើត​ក្នុង​ទុគ្គតិ​ ​ជា​ប្រាកដ​ផង​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់​សរសើរ​ការ​លះបង់​ ​នូវ​អកុសលធម៌​ទាំងឡាយ​។​
 [​១០​]​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​កាលបើ​បុគ្គល​បាន​ ​នូវ​អកុសលធម៌​ទាំងឡាយ​ហើយ​ ​ការ​នៅជា​ទុក្ខ​ ​ប្រកបដោយ​សេចក្តី​លំបាក​ ​ប្រកបដោយ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​នឹង​មាន​ផង​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​ត្រូវ​ទៅ​កើត​ក្នុង​ទុគ្គតិ​ ​ជា​ប្រាកដ​ផង​ ​សមជា​ព្រះមានព្រះភាគ​ ​ទ្រង់​មិន​សរសើរ​ ​នូវ​ការ​បំពេញ​កុសលធម៌​ទាំងឡាយ​នេះ​ទេ​។​ ​ម្នាល​អាវុសោ​ ​ព្រោះហេតុតែ​បុគ្គល​បាន​ ​នូវ​កុសលធម៌​ទាំងឡាយ​ហើយ​ ​ការ​នៅជា​សុខ​ ​ឥត​ទុក្ខ​ ​មិន​ចង្អៀតចង្អល់​ចិត្ត​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636849827577364003
ទៅកាន់ទំព័រ៖