ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​សុរា​ធៈ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ឯង​ ​ក្នុងចិត្ត​ដែល​ប្រាសចាក​សេចក្តី​ប្រកាន់​អហង្ការ​ ​មមង្ការ​ ​ចំពោះ​កាយ​ ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ចំពោះ​និមិត្ត​ទាំងពួង​ ​ជា​ខាងក្រៅ​ផង​ ​ទើប​ជា​ចិត្ត​កន្លង​បង់​ ​ស្ងប់​រម្ងាប់​ ​រួច​ស្រឡះ​ចាក​វិធី​ ​(​នេះ​បាន​)​។​ ​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​សុរា​ធៈ​មាន​អាយុ​ ​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​

​ចប់​ ​អរហន្ត​វគ្គ​ ​ទី២​។​
​ឧទ្ទាន​ក្នុង​អរហន្ត​វគ្គ​នោះ​ ​គឺ​


​និយាយ​អំពី​ភិក្ខុ​ប្រកាន់១​ ​ភិក្ខុ​សំគាល់១​ ​ភិក្ខុ​ត្រេកអរ១​ ​ខន្ធ​មិន​ទៀង១​ ​ជា​ទុក្ខ១​ ​ជា​អនត្តា១​ ​មិន​គួរ​ជា​របស់​ខ្លួន១​ ​តាំងនៅ​ដោយ​អាការ​ ​ដែល​បុគ្គល​ត្រេកអរ១​ ​ព្រះ​រា​ធៈ១​ ​ព្រះ​សុរា​ធៈ១​ ​(​ទាំងអស់​)​ ​នោះ​ ​ត្រូវជា១០​។​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636849877435575730
ទៅកាន់ទំព័រ៖