ព្រះត្រៃបិដក ភាគ ៣៣

​ខ​ជ្ជ​នី​យ​វគ្គ​


 [​១៤៩​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​អានិសង្ស​ ​នូវ​ទោស​ ​និង​ការ​រលាស់ចោល​នៃ​រូប​។​ ​នៃ​វេទនា​។​ ​នៃ​សញ្ញា​។​ ​នៃ​សង្ខារ​ទាំងឡាយ​។​ ​រមែង​មិនដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ ​នូវ​អានិសង្ស​ ​នូវ​ទោស​ ​និង​ការ​រលាស់ចោល​ ​នៃ​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អរិយសាវ័ក​ ​អ្នកចេះដឹង​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​អានិសង្ស​ ​នូវ​ទោស​ ​និង​ការ​រលាស់ចោល​នៃ​រូប​។​ ​នៃ​វេទនា​។​ ​នៃ​សញ្ញា​។​ ​នៃ​សង្ខារ​ទាំងឡាយ​។​ ​ដឹង​ច្បាស់​ ​តាម​សេចក្តី​ពិត​ ​នូវ​អានិសង្ស​ ​នូវ​ទោស​ ​និង​ការ​រលាស់ចោល​ ​នៃ​វិញ្ញាណ​។​ ​
 [​១៥០​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​អ្នក​មិន​ចេះដឹង​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​ការ​កើត​ ​នូវ​សេចក្តី​វិនាស​ ​នូវ​អានិសង្ស​ ​នូវ​ទោស​ ​និង​ការ​រលាស់ចោល​នៃ​រូប​។​ ​នៃ​វេទនា​។​ ​នៃ​សញ្ញា​។​ ​នៃ​សង្ខារ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636849877790486029
ទៅកាន់ទំព័រ៖