ព្រះត្រៃបិដក ភាគ ៣៣
មិនដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។
[១៥១] ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង រមែងដឹងច្បាស់តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោលនៃរូប។ នៃវេទនា។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ដឹងច្បាស់ តាមសេចក្តីពិត នូវការកើត នូវសេចក្តីវិនាស នូវអានិសង្ស នូវទោស និងការរលាស់ចោល នៃវិញ្ញាណ។
ID: 636849877994867719
ទៅកាន់ទំព័រ៖