ព្រះត្រៃបិដក ភាគ ៣៣

​ពួកសប្បុរស​ ​តែង​សរសើរ​ចំពោះ​ពួក​អរហន្ត​ជា​បុត្រ​ ​ជា​ឱរស​ ​របស់​ព្រះពុទ្ធ​។​ ​ពួក​អរហន្ត​បរិបូណ៌​ដោយ​កែវ​ ​គឺ​ ​ពោជ្ឈង្គ​ទាំង៧ប្រការ​ ​បាន​សិក្សា​ចំពោះ​សិក្ខា​ ​ទាំង៣​ ​មាន​ព្យាយាម​ច្រើន​ ​បាន​លះបង់​នូវ​ភ័យ​ ​និង​សេចក្តី​ខ្លាច​ ​ដ៏​ពន្លឹក​ ​ហើយ​ប្រព្រឹត្ត​នៅ​។​ ​ពួក​អរហន្ត​ ​ជាម​ហា​នាគ​ ​ប្រកបដោយ​អង្គជា​អសេក្ខៈ​ទាំង១០​ ​មានចិត្ត​នឹងធឹង​ ​(​ដោយ​ឧបចារ​ ​និង​អប្បនា​ទាំងឡាយ​)​ ​អរហន្ត​ទាំង​នុ៎ះ​ ​ប្រសើរ​បំផុត​ក្នុង​លោក​ ​អរហន្ត​ទាំងនោះ​ ​មិន​មាន​តណ្ហា​ទេ​។​ ​ញាណ​របស់​អសេក្ខ​បុគ្គល​ ​កើតឡើង​ហើយ​ ​នេះ​ជាទីបំផុត​ ​នៃ​អត្តភាព​ ​ផល​ណា​ ​របស់​មគ្គ​ព្រហ្មចារ្យ​ ​លោក​បាន​ចាក់ធ្លុះ​ ​ក្នុង​ផល​នោះ​ហើយ​។​ ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636849878753761126
ទៅកាន់ទំព័រ៖