ព្រះត្រៃបិដក ភាគ ៣៣

​ពួក​អរហន្ត​ ​មិន​ញាប់ញ័រ​ ​ចំពោះ​មានះ​ផ្សេង​ៗ​ ​អរហន្ត​ទាំងនោះ​ ​មានចិត្ត​ផុត​ស្រឡះ​ ​ចាក​ភព​ថ្មីទៀត​ ​បានសម្រេច​អរហត្ត​ ​បាន​ឈ្នះ​ ​(​នូវ​កិលេស​ ​មាន​រាគៈ​ ​ជាដើម​)​ ​ក្នុង​លោក​ហើយ​ ​រមែង​មិន​ញាប់ញ័រ​ ​ចំពោះ​មានះ​ផ្សេង​ៗ​។​ ​អរហន្ត​ទាំងនោះ​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​ចំពោះ​ទេវលោក​ ​មនុស្សលោក​ ​និង​អបាយលោក​ឡើយ​ ​អរហន្ត​ទាំងនោះ​ ​បាន​ចាក់ធ្លុះ​ ​នូវ​អរិយសច្ច​ទាំង៤​ ​ជា​បុគ្គល​ប្រសើរ​បំផុត​ក្នុង​លោក​ ​ហើយ​បន្លឺ​នូវ​សីហនាទ​។​

 [​១៥៤​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិន​ទៀង​ទេ​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​របស់​ណា​ជា​ទុក្ខ​ ​របស់​នោះ​ ​ជា​អនត្តា​ ​របស់​ណា​ជា​អនត្តា​ ​របស់​នោះ​ ​បណ្ឌិត​ត្រូវ​ឃើញ​តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​កាលបើ​ឃើញ​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636849879127512503
ទៅកាន់ទំព័រ៖