ព្រះត្រៃបិដក ភាគ ៣៣

​លុះ​ចេញ​អំពី​លំនៅ​ហើយ​ ​រមែង​មឹតពត់​ ​(​កាយ​)​ ​លុះ​មឹតពត់​ហើយ​ ​ទើប​ក្រឡេក​មើល​ទិស​ ​ទាំង៤ជុំវិញ​ ​លុះ​ក្រឡេក​មើល​ទិស​ ​ទាំង៤ជុំវិញ​ហើយ​ ​ក៏​បន្លឺ​នូវ​សីហនាទ​ ​អស់​វារៈ៣ដង​ ​លុះ​បន្លឺ​នូវ​សីហនាទ​ ​៣ដង​ហើយ​ ​ទើប​ត្រាច់ចរ​ទៅ​រក​ចំណី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វតិរច្ឆាន​ណា​នីមួយ​ ​ឮ​សំឡេង​សត្វ​សីហៈ​ ​ជា​មិគរាជ​ ​កំពុង​បន្លឺ​ ​(​នូវ​សីហនាទ​)​ ​ហើយ​ ​ច្រើនតែ​ដល់​នូវ​សេចក្តី​ភិតភ័យ​ ​តក់ស្លុត​ ​ញ័រចំប្រប់​ ​ពួក​សត្វនៅ​រូង​ ​រមែង​ចូល​ទៅ​រូង​វិញ​ ​ពួក​សត្វ​ទឹក​ ​ចូល​ទៅ​ក្នុងទឹក​វិញ​ ​ពួក​សត្វព្រៃ​ ​ចូល​ទៅ​រក​ព្រៃ​វិញ​ ​ពួក​បក្សី​ ​ក៏​ហើរ​ទៅ​រក​អាកាស​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ដំរី​ណា​ ​ជា​របស់​ព្រះរាជា​ ​ដែលគេ​ចង​ដោយ​ចំណង​ ​គឺ​ព្រ័ត្រ​ដ៏​មាំ​ ​ក្នុង​ស្រុក​និគម​ ​និង​រាជធានី​ ​ដំរី​ទាំងនោះ​ ​ក៏​រមែង​ផ្តាច់​ទម្លាយ​ចំណង​ទាំងនោះ​ ​ភិតភ័យ​លេច​មូត្រ​ ​និង​ករីស​ហើយ​ ​បោល​ទៅ​ផ្តេសផ្តាស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​សីហៈ​ ​ជា​មិគរាជ​ ​មាន​ឫទ្ធិ​ច្រើន​ ​យ៉ាងនេះ​ ​មាន​ស័ក្តិធំ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ជាង​សត្វតិរច្ឆាន​ទាំងឡាយ​។​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636849879534815799
ទៅកាន់ទំព័រ៖