ព្រះត្រៃបិដក ភាគ ៣៣

​មិន​ក្តៅក្រហាយ​ ​ក្នុង​បច្ចុប្បន្ន​ ​ក៏​មាន​ផង​ ​លុះ​ទំ​លាយ​រាងកាយ​ស្លាប់​ទៅ​ ​ត្រូវ​បាន​សុគតិ​ ​ជា​ប្រាកដ​ផង​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់​សរសើរ​នូវ​ការ​បំពេញ​កុសលធម៌​ទាំងឡាយ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​សំដែង​ភាសិត​នេះ​ចប់ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​បាន​ត្រេកអរ​នឹង​ភាសិត​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​។​
 ​[​១១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​គង់នៅ​លើ​ភ្នំ​មាន​ជ្រោះ​ ​(​ម្ខាង​)​ ​ទៀប​ក្រុង​ឈ្មោះ​ ​កុរ​រ​ឃ​រៈ​ ​ក្នុង​អ​វន្តី​ជនបទ​។​ ​គ្រានោះ​ឯង​ ​គហបតី​ឈ្មោះ​ ​ហលិទ្ទិ​កា​និ​ ​បាន​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ហលិទ្ទិ​កា​និ​គហបតី​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​និយាយ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​សុភាសិត​នេះ​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ទុក​ ​ក្នុង​មា​គ​ណ្ឌិយ​ប្ប​ញ្ហា​ ​ដែល​រាប់បញ្ចូល​ក្នុង​អដ្ឋ​ក​វគ្គ​ថា​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636849827786895988
ទៅកាន់ទំព័រ៖