ព្រះត្រៃបិដក ភាគ ៣៣

​មាន​ស័ក្តិធំ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើន​ ​យ៉ាងនេះ​ ​ជាង​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ភាសិត​នេះ​ចប់ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ត្រាស់​ភាសិត​ ​នេះ​ចប់ហើយ​ ​ទើប​ត្រាស់​គាថា​នេះ​ ​តទៅទៀត​ថា​
​[​១៥៧​]​ ​កាលណា​ ​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​ឡើង​ ​សំដែង​ធម្មចក្រ​ហើយ​ ​ព្រះអង្គ​ជា​គ្រូ​ ​របស់​មនុស្សលោក​ ​ព្រមទាំង​ទេវលោក​ ​ឥតមាន​បុគ្គល​ប្រៀបផ្ទឹម​បាន​។​ ​(​ទ្រង់​សំដែង​)​ ​នូវ​ការ​រំលត់​ ​នៃ​សក្កា​យ​ផង​ ​នូវ​ហេតុ​កើត​ ​នៃ​សក្កា​យ​ផង​ ​នូវ​មគ្គ​ដ៏​ប្រសើរ​ ​ប្រកបដោយ​អង្គ៨​ ​ជា​ផ្លូវ​សម្រាប់​ទៅកាន់​ទី​រំលត់ទុក្ខ​ផង​។​ ​ពួក​ទេវតា​ណា​ ​មាន​អាយុវែង​ ​មាន​ពណ៌​សម្បុរ​ ​មានយស​ ​ជា​អ្នកខ្លាច​ ​ជា​អ្នក​ដល់​នូវ​សេចក្តី​តក់ស្លុត​ ​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636849879935758732
ទៅកាន់ទំព័រ៖