ព្រះត្រៃបិដក ភាគ ៣៣
[១៥៩] ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថារូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថារូប។ ចុះវិនាសដោយអ្វី។ វិនាសដោយត្រជាក់ក៏មាន វិនាសដោយក្តៅក៏មាន វិនាសដោយគំលានក៏មាន វិនាសដោយសម្រេកក៏មាន វិនាសដោយសម្ផ័ស្ស នៃរបោមមូសខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំក៏មាន។ ម្នាលភិក្ខុទាំងឡាយ របស់ណាវិនាស របស់នោះ ហៅថារូប។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា វេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា រងនូវអារម្មណ៍ ធម្មជាតិនោះ ហៅថាវេទនា។ ចុះធម្មជាតិនោះ រងអ្វីខ្លះ។ រងនូវសុខក៏មាន រងនូវទុក្ខក៏មាន រងនូវអទុក្ខមសុខក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា រងនូវអារម្មណ៍ ធម្មជាតិនោះ ហៅថាវេទនា។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា សញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា ចំណាំ (នូវអារម្មណ៍) ធម្មជាតិនោះ ហៅថា សញ្ញា។ ចុះចំណាំនូវអ្វី។ ចំណាំពណ៌ខៀវក៏មាន ចំណាំពណ៌លឿងក៏មាន
ID: 636849880384764414
ទៅកាន់ទំព័រ៖