ព្រះត្រៃបិដក ភាគ ៣៣
ចំណាំពណ៌ក្រហមក៏មាន ចំណាំពណ៌សក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតិណា ចំណាំ (នូវអារម្មណ៍) ធម្មជាតិនោះ ហៅថា សញ្ញា។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយហៅថា សង្ខារទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់តែងនូវសង្ខតធម៌ សភាវៈទាំងឡាយនោះ ហៅថា សង្ខារ។ សភាវៈទាំងឡាយ តាក់តែងនូវសង្ខតធម៌ តើដូចម្តេច។ តាក់តែងនូវសង្ខតធម៌ គឺរូប តាមសភាពវិនាស តាក់តែងនូវសង្ខតធម៌ គឺវេទនា តាមសភាពរងនូវអារម្មណ៍ តាក់តែងនូវសង្ខតធម៌ គឺសញ្ញា តាមសភាពចំណាំនូវអារម្មណ៍ តាក់តែងនូវសង្ខតធម៌ គឺសង្ខារទាំងឡាយ តាមសភាពតាក់តែង តាក់តែងនូវសង្ខតធម៌ គឺវិញ្ញាណ តាមសភាពដឹងច្បាស់។ ម្នាលភិក្ខុទាំងឡាយ សភាវៈទាំងឡាយណា តាក់តែងនូវសង្ខតធម៌ សភាវៈទាំងឡាយនោះ ហៅថា សង្ខារ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ហៅថា វិញ្ញាណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ដឹងច្បាស់ (នូវរស) ធម្មជាតនោះ ហៅថា វិញ្ញាណ។ ចុះដឹងច្បាស់នូវអ្វី។ ដឹងច្បាស់នូវរសជូរក៏មាន ដឹងច្បាស់នូវរសល្វីងក៏មាន ដឹងច្បាស់នូវរសហឹរក៏មាន
ID: 636849880578295483
ទៅកាន់ទំព័រ៖