ព្រះត្រៃបិដក ភាគ ៣៣
ដឹងច្បាស់នូវរសផ្អែមក៏មាន ដឹងច្បាស់នូវរសខារក៏មាន ដឹងច្បាស់នូវរបស់មិនខារក៏មាន ដឹងច្បាស់នូវរសប្រៃក៏មាន ដឹងច្បាស់នូវរសសាបក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម្មជាតណា ដឹងច្បាស់ (នូវរស) ធម្មជាតនោះ ហៅថា វិញ្ញាណ។
[១៦០] ម្នាលភិក្ខុទាំងឡាយ ក្នុងសេចក្តីនោះ អរិយសាវ័កអ្នកចេះដឹង រមែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ទំពាស៊ីដោយសាររូប ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ីដោយសាររូប ក្នុងអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ីដោយសាររូបជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងរូបជាអនាគតហើយ អាត្មាអញ គង់នឹងទំពាស៊ីដោយសាររូប ក្នុងអនាគតកាល យ៉ាងនេះ ដូចជាអាត្មាអញ ទំពាស៊ីដោយសាររូបជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ អរិយសាវ័កនោះ កាលបើពិចារណាឃើញដូច្នេះហើយ មិនអាឡោះអាល័យ ក្នុងរូបជាអតីត មិនត្រេកអរនឹងរូបជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់រូបជាបច្ចុប្បន្ន។ អាត្មាអញ ទំពាស៊ីដោយសារវេទនា ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បាន
ID: 636849880785727347
ទៅកាន់ទំព័រ៖