ព្រះត្រៃបិដក ភាគ ៣៣
ទំពាស៊ី ដោយសារវេទនា ជាអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ី ដោយសារវេទនាជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងវេទនា ជាអនាគតហើយ អាត្មាអញ គង់នឹងទំពាស៊ី ដោយសារវេទនា ជាអនាគតកាល យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារវេទនាជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ អរិយសាវ័កនោះ កាលបើពិចារណាឃើញដូច្នេះហើយ មិនអាឡោះអាល័យ ក្នុងវេទនាជាអតីត មិនត្រេកអរនឹងវេទនាជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់វេទនា ជាបច្ចុប្បន្ន អាត្មាអញ ទំពាស៊ីដោយសារសញ្ញា ក្នុងកាលឥឡូវនេះ។ អាត្មាអញ ទំពាស៊ីដោយសារសង្ខារ ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ីដោយសារសង្ខារ ក្នុងកាលជាអតីត យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ីដោយសារសង្ខារ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងសង្ខារ ជាអនាគតកាល អាត្មាអញ គង់នឹងទំពាស៊ីដោយសារសង្ខារ ក្នុងកាលជាអនាគត យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារសង្ខារ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ កាលបើអរិយសាវ័កនោះ ពិចារណាឃើញ ដូច្នេះហើយ រមែងមិនអាឡោះអាល័យ ក្នុងសង្ខារទាំងឡាយជាអតីត មិនត្រេកអរនឹងសង្ខារទាំងឡាយជាអនាគត
ID: 636849880982368595
ទៅកាន់ទំព័រ៖