ព្រះត្រៃបិដក ភាគ ៣៣
ហើយប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់សង្ខារទាំងឡាយ ជាបច្ចុប្បន្ន។ អាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ក្នុងកាលឥឡូវនេះ បើដូច្នោះ មានតែអាត្មាអញ បានទំពាស៊ីដោយសារវិញ្ញាណ ក្នុងអតីតកាល យ៉ាងនេះហើយ ដូចជាអាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ បើអាត្មាអញ ត្រេកអរនឹងវិញ្ញាណ ជាអនាគត អាត្មាអញ គង់នឹងទំពាស៊ីដោយសារវិញ្ញាណ ក្នុងកាលជាអនាគត យ៉ាងនេះទៀត ដូចជាអាត្មាអញ ទំពាស៊ីដោយសារវិញ្ញាណ ជាបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ កាលបើអរិយសាវ័កនោះ ពិចារណាឃើញដូច្នេះហើយ តែងមិនអាឡោះអាល័យ ក្នុងវិញ្ញាណជាអតីតឡើយ មិនត្រេកអរនឹងវិញ្ញាណ ជាអនាគត ហើយប្រតិបត្តិ ដើម្បីនឿយណាយ ប្រាសចាកតម្រេក ដើម្បីរំលត់នូវវិញ្ញាណ ជាបច្ចុប្បន្ន។
[១៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញនូវរបស់នោះថា
ID: 636849881201571132
ទៅកាន់ទំព័រ៖