ព្រះត្រៃបិដក ភាគ ៣៣

​សញ្ញា​ណា​នីមួយ​។​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​។​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​។​បេ​។​ ​ឬ​វិញ្ញាណ​ណា​ ​ឋិតនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នុ៎ះ​ ​ត្រូវ​អ្នក​យល់ឃើញ​ ​តាម​សេចក្តី​ពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​អញ​ទេ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អរិយសាវ័ក​ ​ញុំាង​វដ្តៈ​ឲ្យ​វិនាស​ ​មិន​សន្សំ​ ​(​វដ្តៈ​)​ ​លះបង់​ ​មិន​ប្រកាន់​ ​បាចសាច​ចោល​ ​មិន​ប្រមូល​ ​រំលត់​ ​មិន​បង្កាត់​ឲ្យ​ឆេះ​។​
 [​១៦៣​]​ ​ចុះ​អរិយសាវ័ក​ ​ធ្វើឲ្យ​វិនាស​ ​មិន​សន្សំ​នូវ​អ្វី​។​ ​អរិយសាវ័ក​ ​ធ្វើឲ្យ​វិនាស​ ​មិន​សន្សំ​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​ធ្វើឲ្យ​វិនាស​ ​មិន​សន្សំ​នូវ​វិញ្ញាណ​។​ ​ចុះ​អរិយសាវ័ក​ ​លះបង់​មិន​ប្រកាន់​នូវ​អ្វី​។​ ​អរិយសាវ័ក​ ​លះបង់​ ​មិន​ប្រកាន់​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​អរិយសាវ័ក​ ​លះបង់​ ​មិន​ប្រកាន់​នូវ​វិញ្ញាណ​។​ ​ចុះ​អរិយសាវ័ក​ ​បាចសាច​ចោល​ ​មិន​ប្រមូល​នូវ​អ្វី​។​ ​អរិយសាវ័ក​ ​បាចសាច​ចោល​ ​មិន​ប្រមូល​នូវ​រូប​។​ ​ចុះ​អរិយសាវ័ក​ ​រំលត់​ចោល​ ​មិន​បង្កាត់​នូវ​អ្វី​។​ ​អរិយសាវ័ក​ ​រំលត់​ចោល​ ​មិន​បង្កាត់​ឲ្យ​ឆេះ​នូវ​រូប​។​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636849881641626302
ទៅកាន់ទំព័រ៖