ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៦៤​]​ ​ចុះ​ភិក្ខុ​មិន​សន្សំ​ ​មិន​ធ្វើឲ្យ​វិនាស​នូវ​អ្វី​ ​ដែល​ឈ្មោះថា​ ​អ្នកធ្វើ​ឲ្យ​វិនាស​។​ ​ភិក្ខុ​មិន​សន្សំ​ ​មិន​ធ្វើឲ្យ​វិនាស​នូវ​រូប​ ​ឈ្មោះថា​ ​អ្នកធ្វើ​ឲ្យ​វិនាស​។​ ​ភិក្ខុ​មិន​សន្សំ​ ​មិន​ធ្វើឲ្យ​វិនាស​ ​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​អ្នកធ្វើ​ឲ្យ​វិនាស​។​ ​ភិក្ខុ​មិន​លះបង់​ ​មិន​ប្រកាន់​នូវ​អ្វី​ ​ដែល​ឈ្មោះថា​ ​អ្នក​លះបង់​។​ ​ភិក្ខុ​មិន​លះបង់​ ​មិន​ប្រកាន់​នូវ​រូប​ ​ឈ្មោះថា​ ​អ្នក​លះបង់​។​ ​ភិក្ខុ​មិន​លះបង់​ ​មិន​ប្រកាន់​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​អ្នក​លះបង់​។​ ​ចុះ​ភិក្ខុ​មិន​បាចសាច​ចោល​ ​មិន​ប្រមូល​នូវ​អ្វី​ ​ដែល​ឈ្មោះថា​ ​អ្នក​បាចសាច​។​ ​ភិក្ខុ​មិន​បាចសាច​ចោល​ ​មិន​ប្រមូល​នូវ​រូប​ ​ឈ្មោះថា​ ​អ្នក​បាចសាច​។​ ​ភិក្ខុ​មិន​បាចសាច​ចោល​ ​មិន​ប្រមូល​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​នូវ​សង្ខារ​ទាំងឡាយ​។​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​អ្នក​បាចសាច​ចោល​។​ ​ចុះ​ភិក្ខុ​មិន​រំលត់​ ​មិន​បង្កាត់​នូវ​អ្វី​ ​ដែល​ឈ្មោះថា​ ​អ្នក​រំលត់​ចោល​។​ ​ភិក្ខុ​មិន​រំលត់​ ​មិន​បង្កាត់​នូវ​រូប​ ​ឈ្មោះថា​ ​អ្នក​រំលត់​ចោល​។​ ​ភិក្ខុ​មិន​រំលត់​មិន​បង្កាត់​នូវ​វេទនា​។​ ​នូវ​សញ្ញា​។​ ​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636849881997726670
ទៅកាន់ទំព័រ៖