ព្រះត្រៃបិដក ភាគ ៣៣

​នូវ​សង្ខារ​ទាំងឡាយ​។​ ​នូវ​វិញ្ញាណ​ ​ឈ្មោះថា​ ​អ្នក​រំលត់​ចោល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទេវតា​ទាំងឡាយ​ ​ព្រមទាំង​ឥន្ទ្រ​ ​ព្រមទាំង​ព្រហ្ម​ ​ព្រម​ទាំង​ប​ជា​បតិ​ទេវរាជ​ ​តែង​នមស្ការ​ភិក្ខុ​ ​ដែល​មានចិត្ត​រួច​ស្រឡះ​ ​យ៉ាងនេះ​ ​អំពី​ចម្ងាយ​ថា​
​បពិត្រ​បុរស​អាជានេយ្យ​ ​យើងខ្ញុំ​ ​សូម​ក្រាប​ថ្វាយបង្គំ​លោក​ ​បពិត្រ​បុរស​ដ៏​ឧត្តម​ ​យើងខ្ញុំ​ ​សូម​ក្រាប​ថ្វាយបង្គំ​លោក​ ​លោក​ដុត​បង់​ ​(​កិលេស​)​ ​ព្រោះ​អាស្រ័យ​ធម៌​ណា​ ​ពួក​យើង​មិនដឹង​ ​(​ធម៌​នោះ​)​ ​របស់​លោក​ទេ​។​

 [​១៦៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិល​ព័ស្តុ​ ​ក្នុង​ដែន​សក្កៈ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ភិក្ខុសង្ឃ​ ​ព្រោះតែ​ហេតុ​ណាមួយ​ ​ហើយ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​ចូល​ទៅកាន់​ក្រុង​កបិល​ព័ស្តុ​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​កបិល​ព័ស្តុ​ ​ត្រឡប់​អំពី​បិណ្ឌបាត​ ​(​បាន​ធ្វើភត្តកិច្ច​ស្រេចហើយ​)​ ​ជា​ខាងក្រោយ​នៃ​ភត្ត​ ​ស្តេច​ចូល​សំដៅ​ទៅ​រកម​ហា​វ័ន​ ​ដើម្បី​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​លុះ​ចូល​ទៅកាន់​មហាវ័ន​ហើយ​ ​ក៏​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​ទៀប​គល់​ព្នៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ទីស្ងាត់​ ​ពួន​សម្ងំ​នៅក្នុង​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636849882284883094
ទៅកាន់ទំព័រ៖