ព្រះត្រៃបិដក ភាគ ៣៣
[១៦៦] គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងព្រះទ័យតាមព្រះទ័យ របស់ព្រះមានព្រះភាគហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ ដូចជាបុរស មានកម្លាំង លាដៃដែលខ្លួនបត់ ឬបត់ដៃ ដែលខ្លួនលា ដូច្នោះឯង។ លំដាប់នោះឯង សហម្បតិព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងនេះមែនហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាងនេះមែនហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ បណ្តេញចោលហើយ (ព្រោះ) ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុនោះ មិនឃើញព្រះមានព្រះភាគ រមែងមានចិត្តរាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ ដូចជាកូនគោតូច កាលបើមិនឃើញមេវា រមែងមានចិត្តរាយមាយ ប្រែប្រួលទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុទាំងនោះ មិនបានឃើញព្រះមានព្រះភាគ
ID: 636849882692286396
ទៅកាន់ទំព័រ៖