ព្រះត្រៃបិដក ភាគ ៣៣

​មុខ​ជា​នឹង​មានចិត្ត​រាយមាយ​ ​មានចិត្ត​ប្រែប្រួល​ទៅ​ផ្សេង​ៗ​ ​យ៉ាងនោះ​ដែរ​ ​មួយទៀត​ ​ដូច​ពូជ​ថ្មី​ ​កាល​មិនបាន​ទឹក​ ​មុខ​ជា​រាត់រាយ​ ​ខ្ចាត់ខ្ចាយ​ទៅ​ផ្សេង​ៗ​ ​យ៉ាងណា​ ​ក្នុង​ទីនេះ​ ​មាន​ពួក​ភិក្ខុ​ថ្មី​ ​ដែល​បួស​មិនទាន់​យូរប៉ុន្មាន​ ​ទើបនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​កាលបើ​ពួក​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ឃើញ​ព្រះមានព្រះភាគ​ ​មុខ​ជា​មានចិត្ត​រាយមាយ​ ​ប្រែប្រួល​ទៅ​ផ្សេង​ៗ​ ​ក៏​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​រីករាយ​ ​នឹង​ភិក្ខុសង្ឃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​រួសរាយ​នឹង​ភិក្ខុសង្ឃ​ ​ព្រះមានព្រះភាគ​ ​អនុគ្រោះ​ភិក្ខុសង្ឃ​ក្នុង​កាលមុន​ ​យ៉ាងណា​ ​សូម​ព្រះមានព្រះភាគ​ ​អនុគ្រោះ​ភិក្ខុសង្ឃ​ ​ក្នុង​កាល​ឥឡូវនេះ​ ​យ៉ាងនោះ​ ​ឲ្យ​ទាន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ដឹង​ច្បាស់​ ​នូវ​ការ​ទទួល​និមន្ត​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636849882859725973
ទៅកាន់ទំព័រ៖