ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៦៧​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ចូល​ទៅ​ឯ​និគ្រោធារាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់​ហើយ​ ​ក៏​តាក់តែង​នូវ​ឥទ្ធា​ភិ​សង្ខារ​មាន​សភាព​ដូច្នោះ​ ​ទើប​ពួក​ភិក្ខុ​ទាំងនោះ​ភិតភ័យ​ ​ចូល​មករ​ក​ព្រះមានព្រះភាគ​ ​មួយ​រូប​ម្តង​ ​ពីរ​រូប​ម្តង​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាច់​ទៅ​រក​ដុំ​បាយ​ ​ដើម្បី​ចិញ្ចឹមជីវិត​នេះ​ ​ជា​ការ​ថោកទាប​បំផុត​ ​ជាង​ការ​ចិញ្ចឹមជីវិត​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ត្រាច់​ទៅ​រក​ដុំ​បាយ​ ​(​ដើម្បី​ចិញ្ចឹមជីវិត​)​ ​នេះ​ ​គេ​តែង​ផ្តាសា​ ​ក្នុង​លោក​ថា​ ​លោក​ជា​អ្នកមាន​បាត្រ​ក្នុង​ដៃ​ត្រាច់​ទៅ​ ​(​បិណ្ឌបាត​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ ​ដែល​ប្រកបដោយ​កម្លាំង​ប្រយោជន៍​ ​អាស្រ័យ​នូវ​កម្លាំង​ប្រយោជន៍​ ​ជា​អ្នក​ដែល​ស្តេច​មិន​រឹបជាន់​ ​ចោរ​មិន​រឹបជាន់​ ​មិន​ចំពាក់បំណុល​ ​មិន​ប្រកបដោយ​ភ័យ​ ​មិន​លុះ​ក្នុង​ការ​ចិញ្ចឹមជីវិត​ ​រមែង​ចូលចិត្ត​នឹង​ការ​ត្រាច់​ទៅ​ ​ដើម្បី​ដុំ​បាយ​នោះ​ឯង​ ​ដោយ​គិតថា​ ​ពួក​យើង​ជា​អ្នក​ធ្លាក់ចុះ​ ​(​ក្នុង​អំណាច​)​ ​នៃជា​តិ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636849883094459399
ទៅកាន់ទំព័រ៖