ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អកុសល​វិតក្កៈ​នេះ​ ​មាន៣យ៉ាង​ ​គឺ​ ​កាម​វិតក្កៈ១​ ​ព្យាបាទ​វិតក្កៈ១​ ​វិហឹសា​វិតក្កៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានចិត្ត​តាំងស៊ប់​ ​ក្នុង​សតិ​ប្ប​ដ្ឋាន​ ​ទាំង៤​ ​ឬ​ចម្រើន​នូវ​ ​អនិមិត្ត​សមាធិ​ ​អកុសល​វិតក្កៈ​ ​ទាំង៣យ៉ាងនេះ​ ​រមែង​រលត់​ទៅ​ ​ឥតមាន​សេសសល់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនិមិត្ត​សមាធិ​នេះ​ ​បុគ្គល​គួរ​ចម្រើន​ឲ្យ​ច្រើនក្រៃ​លែង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ព្រោះថា​)​ ​អនិមិត្ត​សមាធិ​ ​ដែល​បុគ្គល​ចម្រើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
 [​១៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទិដ្ឋិ​នេះ​ ​មាន​ពីរ​ប្រការ​ ​គឺ​ភវ​ទិដ្ឋិ១​ ​វិភវ​ទិដ្ឋិ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទិដ្ឋិ​ទាំងពីរ​នោះ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​រមែង​ពិចារណា​ដូច្នេះ​ថា​ ​កាលបើ​អាត្មាអញ​ ​ប្រកាន់​របស់​ណា​ ​ដែល​មិន​មានទោស​ ​របស់​នោះ​ ​គង់មាន​តិចតួច​ខ្លះ​ក្នុង​លោក​ ​ដែរ​ឬ​។​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​ប្រកាន់​របស់​ណា​ ​ដែល​មិន​មានទោស​ ​របស់​នោះ​ ​រមែង​មិន​មាន​តិចតួច​ក្នុង​លោក​ទេ​។​ ​អរិយសាវ័ក​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​នឹង​ប្រកាន់​រូប​ ​កាលបើ​ប្រកាន់​ ​នឹង​ប្រកាន់​វេទនា​ ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636849883490322041
ទៅកាន់ទំព័រ៖