ព្រះត្រៃបិដក ភាគ ៣៣

​កាលបើ​ប្រកាន់​ ​នឹង​ប្រកាន់​សញ្ញា​ ​កាលបើ​ប្រកាន់​ ​នឹង​ប្រកាន់​សង្ខារ​ទាំងឡាយ​ ​កាលបើ​ប្រកាន់​ ​នឹង​ប្រកាន់​វិញ្ញាណ​ ​ភព​របស់​អាត្មាអញ​នោះ​ ​នឹង​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរា​ ​មរណៈ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ហេតុ​ដែល​ឲ្យ​កើត​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​ទៀង​ទេ​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ចុះ​របស់​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អាត្មាអញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​យល់ឃើញ​ដូច្នោះ​ទេ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ទៀង​ ​ឬ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​។​បេ​។​ ​កាលបើ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636849883667292163
ទៅកាន់ទំព័រ៖