ព្រះត្រៃបិដក ភាគ ៣៣
[១៧០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពីហើយ ត្រឡប់មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេចហើយ) ក្នុងពេលជាខាងក្រោយភត្ត ទ្រង់រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គឯង ឥតមានបុគ្គលជាគម្រប់ពីរ ចៀសចេញទៅកាន់ចារិក។
[១៧១] គ្រានោះឯង ភិក្ខុមួយរូប កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអានន្ទ ចូរអ្នកមកអាយ ព្រះមានព្រះភាគ រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គឯង ឥតមានបុគ្គលជាគម្រប់ពីរ ស្តេចទៅកាន់ចារិកហើយ។ ម្នាលអាវុសោ ព្រះមានព្រះភាគ រៀបចំទុកដាក់សេនាសនៈ ដោយព្រះអង្គឯង ប្រដាប់បាត្រ និងចីវរ មិនបានប្រាប់ពួកឧបដ្ឋាក មិនបានលាភិក្ខុសង្ឃ តែមួយព្រះអង្គ
ID: 636849883890734944
ទៅកាន់ទំព័រ៖