ព្រះត្រៃបិដក ភាគ ៣៣
ឥតមានបុគ្គលជាគម្រប់ពីរ ស្តេចទៅកាន់ចារិក ក្នុងសម័យណា ព្រះមានព្រះភាគ ចង់នៅតែមួយព្រះអង្គឯង ក្នុងសម័យនោះ ព្រះមានព្រះភាគ មិនឲ្យបុគ្គលណាមួយ ទៅតាមព្រះអង្គ ក្នុងសម័យនោះ។
[១៧២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិកតាមលំដាប់ បានដល់ទៅក្រុងបាលិលេយ្យកៈ។ ក្នុងទីនោះឯង បានឮថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរគល់សាលព្រឹក្ស ដ៏ប្រសើរ ជិតក្រុង បាលិលេយ្យកៈ។ គ្រានោះឯង ពួកភិក្ខុ មានប្រមាណច្រើនរូប បានចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់ ទៅរកព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យគួររាក់ទាក់ និងពាក្យគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពួកយើងខានស្តាប់ធម្មីកថា ក្នុងទីចំពោះព្រះភក្រ្តព្រះមានព្រះភាគយូរហើយ ម្នាលអាវុសោអានន្ទ ឥឡូវនេះ យើងចង់ស្តាប់ធម្មីកថា ក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ទើបព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ទៀបគល់សាលព្រឹក្សដ៏ប្រសើរ ជិតក្រុងបាលិលេយ្យកៈ ជាមួយនឹងភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ
ID: 636849884107297330
ទៅកាន់ទំព័រ៖