ព្រះត្រៃបិដក ភាគ ៣៣
ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ពន្យល់ ណែនាំ (ភិក្ខុទាំងនោះ) ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា។
[១៧៣] សម័យនោះឯង ភិក្ខុមួយរូប មានសេចក្តីត្រិះរិះកើតឡើងក្នុងចិត្ត យ៉ាងនេះថា កាលបុគ្គលដឹងដូចម្តេចហ្ន៎ ឃើញដូចម្តេចហ្ន៎ ទើបអស់ទៅ នៃអាសវៈទាំងឡាយ ជាលំដាប់។ គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបច្បាស់ នូវបរិវិតក្កៈក្នុងចិត្ត តាមចិត្តរបស់ភិក្ខុនោះហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ធម៌ តថាគតសម្តែងហើយដោយការពិចារណា សតិប្បដ្ឋាន៤ តថាគតសម្តែងហើយដោយការពិចារណា សម្មប្បធាន៤ តថាគតសម្តែងហើយ ដោយ
ID: 636849884342440780
ទៅកាន់ទំព័រ៖