ព្រះត្រៃបិដក ភាគ ៣៣

​ការពិចារណា​ ​ឥទ្ធិបាទ៤​ ​តថាគត​សម្តែង​ហើយដោយ​ការពិចារណា​ ​ឥន្ទ្រិយ៥​ ​តថាគត​សម្តែង​ហើយ​ ​ដោយ​ការពិចារណា​ ​ពលៈ៥​ ​តថាគត​សម្តែង​ហើយ​ ​ដោយ​ការពិចារណា​ ​ពោជ្ឈង្គ៧​ ​តថាគត​សម្តែង​ហើយដោយ​ការពិចារណា​ ​មគ្គ​ប្រកបដោយ​អង្គ៨ដ៏​ប្រសើរ​ ​តថាគត​សម្តែង​ហើយដោយ​ការពិចារណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​សម្តែង​ហើយ​ ​ដោយ​ការពិចារណា​ ​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ដែល​តថាគត​សម្តែង​ហើយ​ ​ដោយ​ការពិចារណា​ ​យ៉ាងនេះ​។​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​កើតឡើង​ ​ដោយចិត្ត​ ​យ៉ាងនេះ​ថា​ ​កាល​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ជាលំដាប់​។​ ​
 [​១៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ជាលំដាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ពួក​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ ​ក្នុង​ធម៌ព្រះ​អរិយៈ​ ​មិនបាន​ហាត់​ក្នុង​ធម៌ព្រះ​អរិយៈ​ ​មិនបាន​ឃើញ​ពួកសប្បុរស​។​បេ​។​ ​មិនបាន​ហាត់​ក្នុង​ធម៌​របស់​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការពិចារណា​ឃើញ​នោះ​ ​ឈ្មោះថា​សង្ខារ​។​ ​ចុះ​សង្ខារ​នោះ​ ​មាន​អ្វី​ជាហេតុ​ ​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636849884547602514
ទៅកាន់ទំព័រ៖