ព្រះត្រៃបិដក ភាគ ៣៣

​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​កើតឡើង​ ​ដល់​បុថុជ្ជន​ជា​អ្នក​មិន​ចេះដឹង​ ​ដែល​ត្រូវ​វេទនា​កើត​អំ​ពី​សម្ផ័​ស្ស​ ​នៃ​អវិជ្ជា​ប៉ះពាល់​ ​សង្ខារ​នោះ​ ​កើតមក​អំពី​តណ្ហា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​នោះ​ ​ក៏​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​ ​តណ្ហា​នោះ​ ​ក៏​មិន​ទៀង​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​វេទនា​ ​ក៏​ដូច្នោះ​ដែរ​។​ ​ផស្សៈ​ ​ក៏​ដូច្នោះ​ដែរ​។​ ​អវិជ្ជា​នោះ​ ​ក៏​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ជាលំដាប់​។​
 [​១៧៦​]​ ​បុគ្គល​មិន​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ ​ឃើញ​ខ្លួន​ថា​មាន​រូប​ទេ​ ​ប៉ុន្តែ​ពិចារណា​ឃើញ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការពិចារណា​ឃើញ​នោះ​ ​ឈ្មោះថា​ ​សង្ខារ​។​ ​ចុះ​សង្ខារ​នោះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើត​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636849885008878898
ទៅកាន់ទំព័រ៖