ព្រះត្រៃបិដក ភាគ ៣៣

​សង្ខារ​នោះ​ ​កើតអំពី​តណ្ហា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​នោះ​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​ ​តណ្ហា​នោះ​ ​ក៏​ដូច្នោះ​ដែរ​។​ ​វេទនា​ ​ក៏​ដូច្នោះ​ដែរ​។​ ​ផស្សៈ​ ​ក៏​ដូច្នោះ​ដែរ​។​ ​អវិជ្ជា​នោះ​ ​មិន​ទៀង​ទេ​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ជាលំដាប់​។​
 [​១៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​ពិចារណា​ឃើញ​រូប​ថា​ជា​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​រូប​ ​មិន​ពិចារណា​ឃើញ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ទេ​ ​ប៉ុន្តែ​ពិចារណា​ឃើញ​វេទនា​ ​ថា​ជា​ខ្លួន​។​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​វេទនា​។​ ​ពិចារណា​ឃើញ​វេទនា​ ​ថា​មាន​ក្នុង​ខ្លួន​។​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វេទនា​។​ ​ពិចារណា​ឃើញ​សញ្ញា​ ​ថា​ជា​ខ្លួន​។​ ​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​ ​ថា​ជា​ខ្លួន​។​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​សង្ខារ​។​ ​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​ ​ថា​មាន​ក្នុង​ខ្លួន​។​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​សង្ខារ​ទាំងឡាយ​។​ ​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​។​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​។​ ​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​មាន​ក្នុង​ខ្លួន​។​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636849885412181965
ទៅកាន់ទំព័រ៖