ព្រះត្រៃបិដក ភាគ ៣៣
ពិចារណាឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ ម្នាលភិក្ខុទាំងឡាយ ការពិចារណាឃើញនោះ ឈ្មោះថា សង្ខារ។ ចុះសង្ខារនោះ មានអ្វីជាហេតុ។បេ។ មានអ្វីជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ តណ្ហាកើតឡើងដល់បុថុជ្ជនជាអ្នកមិនចេះដឹង ដែលត្រូវវេទនាកើតអំពីសម្ផ័ស្ស នៃអវិជ្ជាប៉ះពាល់ សង្ខារនោះ កើតអំពីតណ្ហានោះ។ ម្នាលភិក្ខុទាំងឡាយ សង្ខារនោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ ដូចពោលមកនេះ។ តណ្ហានោះក៏ដែរ។ វេទនានោះក៏ដែរ។ ផស្សៈនោះក៏ដែរ។ អវិជ្ជានោះ មិនទៀងទេ មានបច្ច័យតាក់តែងកើតឡើងហើយ ព្រោះអាស្រ័យហេតុ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងអស់អាសវៈទាំងឡាយ ជាលំដាប់។
[១៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនពិចារណាឃើញរូបថា ជាខ្លួន។ មិនពិចារណាឃើញវេទនា។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន តែមានសេចក្តីយល់យ៉ាងនេះថា នោះជាខ្លួន នោះជាលោក
ID: 636849885618963793
ទៅកាន់ទំព័រ៖