ព្រះត្រៃបិដក ភាគ ៣៣

​អាត្មាអញ​នោះ​ ​នឹង​ទៅខាងមុខ​ ​ក៏​ទៀង​ ​ឋិតថេរ​ ​ពិតប្រាកដ​ ​មិន​ប្រែប្រួល​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សស្ស​ត​ទិដ្ឋិ​នោះ​ ​ឈ្មោះថា​ ​សង្ខារ​។​ ​ចុះ​សង្ខារ​នោះ​ ​មាន​អ្វី​ជាហេតុ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ ​ជាលំដាប់​។​
 [​១៨០​]​ ​បុគ្គល​មិន​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​។​ ​មិន​ពិចារណា​ឃើញ​វេទនា​។​ ​មិន​ពិចារណា​ឃើញ​សញ្ញា​។​ ​មិន​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​។​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​ ​ទាំង​មិន​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​នោះ​ជា​ខ្លួន​ ​នោះ​ជា​លោក​ ​អាត្មាអញ​នោះ​ ​លុះ​ទៅខាងមុខ​ ​ក៏​ទៀង​ ​ឋិតថេរ​ ​ពិតប្រាកដ​ ​មិនបាន​ប្រែប្រួល​ជា​ធម្មតា​ឡើយ​ ​តែ​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិនកើត​ ​បរិក្ខារ​របស់​អាត្មាអញ​ ​ក៏​នឹង​មិនកើត​ ​បើ​អាត្មាអញ​នឹង​មិនកើត​ទៀត​ទេ​ ​បរិក្ខារ​របស់​អាត្មាអញ​ ​ក៏​នឹង​មិនកើត​ទៀត​ដែរ​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636849885826635671
ទៅកាន់ទំព័រ៖