ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧច្ឆេទ​ទិដ្ឋិ​នោះ​ ​ឈ្មោះថា​ ​សង្ខារ​។​ ​ចុះ​សង្ខារ​នោះ​ ​តើមាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​កើតឡើង​ដល់​បុថុជ្ជន​ ​ជា​អ្នក​មិន​ចេះដឹង​ ​ដែល​ត្រូវ​វេទនា​កើត​អំ​ពី​សម្ផ័​ស្ស​ ​នៃ​អវិជ្ជា​ប៉ះពាល់​ ​សង្ខារ​នោះ​ ​កើតអំពី​តណ្ហា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​នោះ​ ​ក៏​មិន​ទៀង​ ​ដោយ​ប្រការ​ដូច្នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ជាលំដាប់​។​
 [​១៨១​]​ ​បុគ្គល​មិន​ពិចារណា​ឃើញ​រូប​ ​ថា​ជា​ខ្លួន​។​ ​មិន​ពិចារណា​ឃើញ​វេទនា​។​ ​មិន​ពិចារណា​ឃើញ​សញ្ញា​។​ ​មិន​ពិចារណា​ឃើញ​សង្ខារ​ទាំងឡាយ​។​ ​មិន​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​។​បេ​។​ ​មិន​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ ​ទាំង​មិន​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​នោះ​ជា​ខ្លួន​ ​នោះ​ជា​លោក​ ​អាត្មាអញ​ ​នោះ​ ​លុះ​ទៅខាងមុខ​ ​ក៏​ទៀងទាត់​ ​ឋិតថេរ​ ​ពិតប្រាកដ​ ​មិន​មានការ​ប្រែប្រួល​ជា​ធម្មតា​ឡើយ​ ​ទាំង​មិន​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​នឹង​មិនកើត​ ​បរិក្ខារ​របស់​អាត្មាអញ​ ​ក៏​នឹង​មិនកើត​ដែរ​ ​បើ​អាត្មាអញ​ ​នឹង​មិន​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636849886038027762
ទៅកាន់ទំព័រ៖