ព្រះត្រៃបិដក ភាគ ៣៣

​មិន​មានការ​អន្ទោល​ទៅ​រក​ផ្ទះ​។​ ​ម្នាល​គហបតី​ ​ព្រះ​តថាគត​ ​មិន​មានការ​អន្ទោល​ទៅ​រក​ផ្ទះ​ ​យ៉ាងនេះ​ឯង​។​
 [​១៤​]​ ​ម្នាល​គហបតី​ ​ចុះ​បុគ្គល​ដែល​មានការ​អន្ទោល​ទៅ​រក​កន្លែង​ស្នាក់​ ​(​អារម្មណ៍​ទាំង៦​)​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​បុគ្គល​ដែល​ហៅថា​ ​មានការ​អន្ទោល​ ​ទៅ​រក​កន្លែង​ស្នាក់​ ​ព្រោះ​ការផ្សាយ​ទៅ​ ​និង​ការ​ជាប់​ចំពាក់​ ​នៃ​កិលេស​ ​ដែល​កើតឡើង​ ​ក្នុង​កន្លែង​ស្នាក់​ ​គឺ​រូប​និមិត្ត​។​ ​សទ្ទ​និមិត្ត​។​បេ​។​ ​គន្ធ​និមិត្ត​.​.​.​ ​រស​និមិត្ត​.​.​.​ ​ផោដ្ឋព្វ​និមិត្ត​.​.​.​ ​ម្នាល​គហបតី​ ​បុគ្គល​ ​ដែល​ហៅថា​ ​មានការ​អន្ទោល​ ​ទៅ​រក​កន្លែង​ស្នាក់​ ​ព្រោះ​ការផ្សាយ​ទៅ​ ​និង​ការ​ជាប់​ចំពាក់​ ​នៃ​កិលេស​ ​ដែល​កើតឡើង​ ​ក្នុង​កន្លែង​ស្នាក់​ ​គឺ​ធម្ម​និមិត្ត​។​ ​ម្នាល​គហបតី​ ​បុគ្គល​ដែល​មានការ​អន្ទោល​ ​ទៅ​រក​កន្លែង​ស្នាក់​ ​យ៉ាងនេះ​ឯង​។​
 [​១៥​]​ ​ម្នាល​គហបតី​ ​ចុះ​ព្រះ​តថាគត​ ​ដែល​មិន​មានការ​អន្ទោល​ទៅ​រក​កន្លែង​ស្នាក់​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​សេចក្តី​ផ្សាយ​ទៅ​ ​និង​ការ​ជាប់​ចំពាក់​ ​នៃ​កិលេស​ ​ដែល​កើតឡើង​ ​ក្នុង​កន្លែង​ស្នាក់​ ​គឺ​រូប​និមិត្ត​ ​ព្រះ​តថាគត​ ​បាន​លះបង់​ចោល​ហើយ​ ​បាន​គាស់រំលើង​គល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​សល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636849828745990845
ទៅកាន់ទំព័រ៖