ព្រះត្រៃបិដក ភាគ ៣៣

​កើត​ទៀត​ទេ​ ​បរិក្ខារ​របស់​អាត្មាអញ​ ​ក៏​នឹង​មិនកើត​ដែរ​ ​តែ​ជា​អ្នកមាន​សេចក្តី​សង្ស័យ​ងឿងឆ្ងល់​ ​មិនដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ព្រះ​សទ្ធម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​សង្ស័យ​ ​ងឿងឆ្ងល់​ ​មិនដល់​នូវ​សេចក្តី​ចូលចិត្ត​ ​ក្នុង​ព្រះ​សទ្ធម្ម​នោះ​ ​ឈ្មោះថា​ ​សង្ខារ​។​ ​ចុះ​សង្ខារ​នោះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​នាំឲ្យកើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តណ្ហា​ ​កើតឡើង​ដល់​បុថុជ្ជន​ជា​អ្នក​មិន​ចេះដឹង​ ​ដែល​ត្រូវ​វេទនា​ ​កើត​អំ​ពើ​សម្ផ័​ស្ស​នៃ​អវិជ្ជា​ប៉ះពាល់​ ​សង្ខារ​នោះ​ ​កើតមក​អំពី​ត​ណ្ហា​ននោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​នោះ​ ​មិន​ទៀង​ទេ​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ផង​ ​តណ្ហា​នោះ​ ​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ផង​ ​វេទនា​នោះ​ ​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ផង​ ​ផស្សៈ​នោះ​ ​ក៏​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ផង​ ​អវិជ្ជា​នោះ​ ​ក៏​មិន​ទៀង​ ​មាន​បច្ច័យ​តាក់តែង​កើតឡើង​ ​ព្រោះ​អាស្រ័យហេតុ​ផង​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុគ្គល​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ ​រមែង​អស់​អាសវៈ​ទាំងឡាយ​ជាលំដាប់​។​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636849886205427336
ទៅកាន់ទំព័រ៖