ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៨២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ប្រាសាទ​ ​របស់​នាងវិសាខា​ ​ជា​មិគា​រមាតា​ ​នា​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​ ​មួយអន្លើ​ ​ដោយ​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់​ក្នុង​ទីវាល​ ​នា​រាត្រី​មាន​ព្រះចន្ទ​ពេញវង់​ ​ក្នុង​ថ្ងៃពេញបូណ៌​មី​ ​ជា​ឧបោសថ​ ​ទី១៥​។​
 [​១៨៣​]​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ក្រោក​ចាក​អាសនៈ​ ​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ក្រាប​បង្កំ​ទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ឱកាស​បម្រុង​នឹង​ដោះស្រាយ​ប្រស្នា​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​ទូល​សួរ​ហេតុ​នីមួយ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នក​ប្រាថ្នា​នឹង​សួរ​ប្រស្នា​ណា​ ​ចូរ​អ្នក​អង្គុយ​លើ​អាសនៈ​ ​ជា​របស់​ខ្លួន​ ​ហើយ​សួរ​ប្រស្នា​នោះ​ចុះ​។​ ​ភិក្ខុ​នោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636849886698655547
ទៅកាន់ទំព័រ៖