ព្រះត្រៃបិដក ភាគ ៣៣

​ហើយ​អង្គុយ​លើ​អាសនៈ​ ​ជា​របស់​ខ្លួន​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាទានក្ខន្ធ​នេះ​ ​មាន៥ឬ​ហ្ន៎​។​ ​ឧបាទានក្ខន្ធ​ ​៥​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឧបាទានក្ខន្ធ​ ​គឺ​រូប១​ ​ឧបាទានក្ខន្ធ​ ​គឺ​វេទនា១​ ​ឧបាទានក្ខន្ធ​ ​គឺ​សញ្ញា១​ ​ឧបាទានក្ខន្ធ​ ​គឺ​សង្ខារ១​ ​ឧបាទានក្ខន្ធ​ ​គឺ​វិញ្ញាណ១​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​នេះឯង​ជា​ឧបាទានក្ខន្ធ៥​។​ ​ឧបាទានក្ខន្ធ៥​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ឧបាទានក្ខន្ធ​ ​គឺ​រូប១​។​បេ​។​ ​ឧបាទានក្ខន្ធ​ ​គឺ​វិញ្ញាណ១​។​
 [​១៨៤​]​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​អនុមោទនា​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​ថា​ ​ប្រពៃ​ហើយ​ ​ព្រះអង្គ​ ​រួច​ក្រាបបង្គំទូល​សួរ​ប្រស្នា​នឹង​ព្រះមានព្រះភាគ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ឧបាទានក្ខន្ធ៥នេះ​ ​មាន​អ្វី​ជា​ឫស​។​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ឧបាទានក្ខន្ធ៥នេះឯង​ ​មាន​ឆន្ទៈ​ជា​ឫស​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឧបាទាន​នោះ​ឬ​ហ្ន៎​ ​ជា​ឧបាទានក្ខន្ធ​ ​ទាំង៥នោះ​ ​ឬថា​ ​ឧបាទាន​ផ្សេង​អំពី​ឧបាទានក្ខន្ធ​ទាំង៥​។​ ​ម្នាល​ភិក្ខុ​ ​ឧបាទាន​នោះ​ ​ជា​ឧបាទានក្ខន្ធ​ទាំង៥នោះ​ឯង​ ​ក៏ទេ​ ​ឧបាទាន​ផ្សេង​អំពី​ឧបាទានក្ខន្ធ​ទាំង៥​ ​ក៏ទេដែរ​ ​ឯ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​ឧបាទានក្ខន្ធ​ ​ទាំង៥នោះ​ទេតើ​ ​ជា​ឧបាទាន​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636849886902277194
ទៅកាន់ទំព័រ៖