ព្រះត្រៃបិដក ភាគ ៣៣

​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ ​ឬ​ក្នុង​ទី​ជិត​។​ ​នេះ​ហៅថា​ ​វិញ្ញាណក្ខន្ធ​។​ ​ម្នាល​ភិក្ខុ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​បាន​ជា​ខន្ធ​ទាំងឡាយ​ ​មានឈ្មោះ​ថា​ ​ខន្ធ​។​
 ​[​១៨៧​]​ ​ភិក្ខុ​នោះ​ក្រាបបង្គំទូល​ថា​ ​ប្រពៃ​ហើយ​ព្រះអង្គ​។​បេ​។​ ​រួច​ក្រាបទូល​សួរ​ប្រស្នា​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​នៃ​ការ​បញ្ញត្តិ​រូបក្ខន្ធ​។​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​នៃ​ការ​បញ្ញត្តិ​វេទនាខន្ធ​។​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​នៃ​ការ​បញ្ញត្តិ​ ​សញ្ញាខន្ធ​។​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​នៃ​ការ​បញ្ញត្តិ​សង្ខារក្ខន្ធ​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636849887346072578
ទៅកាន់ទំព័រ៖