ព្រះត្រៃបិដក ភាគ ៣៣
អ្វីជាហេតុ អ្វីជាបច្ច័យ នៃការបញ្ញត្តិវិញ្ញាណក្ខន្ធ។ ម្នាលភិក្ខុ មហាភូតទាំង៤ ជាហេតុ មហាភូតទាំង៤ ជាបច្ច័យ នៃការបញ្ញត្តិរូបក្ខន្ធ។ ផស្សជាហេតុ ផស្សៈជាបច្ច័យ នៃការបញ្ញត្តិវេទនាខន្ធ។ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ នៃការបញ្ញត្តិសញ្ញាខន្ធ។ ផស្សៈជាហេតុ ផស្សៈជាបច្ច័យ នៃការបញ្ញត្តិសង្ខារខន្ធ។ នាមរូប ជាហេតុ នាមរូបជាបច្ច័យ នៃការបញ្ញត្តិវិញ្ញាណក្ខន្ធ។
[១៨៨] ភិក្ខុនោះ ក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះអ្វីជាសក្កាយទិដ្ឋិ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនធ្លាប់ឃើញពួកព្រះអរិយៈ មិនឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ មិនបានហ្វឹកហ្វឺន ក្នុងធម៌របស់ព្រះអរិយៈ មិនធ្លាប់ឃើញពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានហ្វឹកហ្វឺន ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញរូប ថាជាខ្លួនខ្លះ
ID: 636849887563985042
ទៅកាន់ទំព័រ៖